តារាហូលីវូ​ដែលមានតំលៃ​ខ្លួន ​ថ្លៃជាង គេ ​ប្រចាំ ឆ្នាំ ២០០៩ ​គឺ​​ អេជីលីនា​ចូលី ​(Angelina ​Jolie) មាន​ការ​ភ័យ​ ខ្លាច បាត់ បង់ លោក ​វីលៀម ​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt) នៅ​ពេល​លោក​ប្រេដ​បាន​កំពុង​តែ​ថត​ ខ្សែ ភាព ​យន្ត ​មួយ ​មាន​ ចំណង ​ជើង​ ថា ​(World ​War​ Z!) ជា​មួយ​នឹង តារា ស្រី​ ជំនួយ ​ការ​ របស់លោក គឺនាង​ឡារ៉ា​ម៉ាស្ឌិន ​(Lara Marsden)។​​

កាលពីអតីតកាលលោក​វីលៀម​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt) គឺ​ជា​ដៃ​គូរបស់តារា​ហូលីវូឌ​គឺនាង​ចេន​នីហ្វ័រ​អានីស្តុន ​(Jennifer Aniston) ហើយត្រូវបានអេជីលីនា​ចូលី ​(Angelina Jolie) ឆកយកនោះ​អាស្រ័យហេតុនេះ​បានជានាង​មានការ​បារម្ភ​ខ្លាច​នាង​ឡារ៉ា​ម៉ាស្ឌិន​ (Lara Marsden)​ ដណ្តើមរូបលោកវីលៀម​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley​ ​Brad ​Pitt) ​​ពីនាងវិញ។​

ក្នងពេលថ្មីៗនេះ​ក្រៅពីមានភាព​មមាញឹកនៅក្នុងការ​សំដែងថតខ្សែ​ភាព​យន្ត​​លោក វីលៀម ​ប្រេដលី​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt)​ និងនាង​ឡារ៉ា​ម៉ាស្ឌិន ​(Lara Marsden)​ បានចំណាយ ពេលវេលា​ក្រៅឆាក​ ជា មួយ គ្នាទៀត ​ដោយនាង​​ឡារ៉ា​ម៉ាស្ឌិន ​(Lara Marsden)​ បាន យក ចិត្ត ទុក ដាក់ ចំពោះ លោក ជា ខ្លាំង ដូច យក ទឹក តែ ទៅ អោយលោក​ពិថ​​និងបំពេញអ្វីសព្វបែប​យ៉ាង ដែលលោក វីលៀម ​ប្រេដលី ​ប្រេដ​ពិថ​ (William ​Bradley ​Brad ​Pitt) ​​​ត្រូវការ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។