ដំណឹង គួរ អោយ ភ្ញាក់ ផ្អើលមួយដែលថា​ តា រា ចំរៀង​វ័យ ​ក្មេង ​ដែល​ មាន​ ភាព ល្បី​ ល្បាញ់ ​​ក្នុង វិស័យ សិល្បៈ​​​ ក៏ ដូច ជា សំ ដែង ដែរ គឺ លោក ​ចា​ស្ទីន ​ដ្រូ​ ប៊ីប៊ឺ ​(Justin Drew Bieber) បាន ​គ្រោះ​ ថ្នាក់​ ចរាចរ ជាមួយ​ អ្នក​ រួម ដំណើរ ម្នាក់ ទៀត ​ដោយ មូល ហេតុ​ តារារូបនេះ ​បាន បើកបរ ប្រណាំង គ្នា ជា មួយ តារា ចំរៀង​ ហ៊ីប​ហប ​(Hip Hop) និងជា អ្នក តន្រ្តីករ រ៉ុក​ (Rock Artist) គឺ លោក​ អ៊ីវ័រលាស ​(Everlast)។​

ការគ្រោះ ថ្នាក់ ចរាចរ​​ នេះ ​មិន បាន រៀប រាប់ លំអិត អំពី ការ រង របួស ធ្ងន់ យ៉ាង ណានោះ ទេ​ ប៉ុន្តែ អ្នក រួម ដំណើរ ជា មួយ លោក ​(Justin) នោះ ត្រូវ បាន គេ សង្ស័យ ថា ​ជា រូប នាង ស៊ីលេនា​ ហ្គូម៉ិស ​(Selena Gomez) នេះ ក្រាន់តែ ជា ការ សង្ស័យ តែ ប៉ុណ្ណោះ​ ពុំមាន ព័ត៌មាន ច្បាស់ លាស់ ថា​ពិតប្រកដ ថា ជា រូប នាង រួម ដំណើរនោះឡើយ។

ឡានរបស់តារាចំរៀងរូបនេះ ​គឺ (Ferrari) ​ដោយ មាន គ្រោះ ថា្នក់ ក្រុង​ (Los Angeles)​ នៅ ពេល ប៉ូលិស បាន មក ដល់​ ក្រុម ប៉ូលិស នៅ​ (Los Angeles) បាន ផ្សាយ ដល់ សាធារណៈ ជន ថា ​គ្មាន អ្នក ណា ម្នាក់ រង របួស ឡើយ​ ហើយ រថយន្ត ក៏ គ្មាន ខូចខាត អ្វី ធំ ដុំ ដែរ​ ដោយ ប៉ូលិស បាន និយាយ ថា អ្នក ចំរៀង រូបនេះ​ បាន បើក បរ ឆ្លង កាត់ ​ក្រុង​ (Studio) មក ដល់ ទី ក្រុង ​(Los Angeles) ទើប មាន គ្រោះ ថ្នាក់ ដោយ យថាហេតុតែម្តង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។