តារាហូលីវូឌ​ភេទស្រី​ សញ្ជាតិ​ អាមេរិក ​គឺ នាង ​គ្រី ស្ទីន​ ចេមស៍​ ស្ទេវ៉ាត (Kristen Jaymes Stewart) បាន ពេញ ចិត្ត ក្នុង ការ ថត ខ្សែ ភាព យន្ត ថ្មី​ ដែល មាន ចំណង ជើង ថា​ (Snow White!) កាល ពី កន្លង មក​ តារា រូប នេះ​ តែង មាន ចំណាប់ អារម្មណ៍ លើ ការ ថត រឿង មួយ ដែល មាន ចំណង ជើង ថា​(The Twilight Saga) ដែល រូប នាង បាន សំដែង ជា ​(Bella Swan) ដែល ជា ខ្សែ ភាព យន្ត មួយ​បាន នាំ ផ្លួវ ​ក្នុង ឆាក ​ជីវិត ​របស់ ​នាង ក្នុង វិស័យ ខ្សែ ភាពយន្ត។​

តារា ស្រី រូប នេះ​គឺ ជា តូ ឯក ស្រី ដ៏ ល្បី ល្បាញ​ មួយ រូប មិន ចាញ់ តា រា ស្រី ដទៃ ទៀត ក្នុង ពិភព ខ្សែ ភាព យន្ត ហូលី វូឌ ​ឡើយ​តារា រូប នេះ មាន ភាព ល្បី នៅ​ ក្នុង​ ខ្សែ ភាព យន្ត មួយ ចំនួន ដូច ជា៖ ​រឿង ​(Panic Room) ដែល ល្បី ក្នុង ឆ្នាំ ២០០២ ,​រឿង​ (Zathura) ល្បី ប្រចំា ឆ្នាំ ២០០៥ ,​រឿង ​(In the Land of Woment) ល្បី ក្នុង ឆ្នាំ ២០០៧ ,​ រឿង​ (The Messengers) ល្បី ប្រចាំ ឆ្នាំ ២០០៧,​ រឿង ​(Adventureland) ល្បី ក្នុង ឆ្នាំ ២០០៩,​​រឿង (The Runaways) ដែល ល្បី ក្នុង ឆ្នាំ ២០១០។​​

នេះ ជា លើក ទីមួយ ហើយដែលតារា​ស្រីគ្រីស្ទីន​ចេមស៍​ស្ទេវ៉ាត​ (Kristen Jaymes Stewart)​ បាន បង្ហាញ ពី មុខ មាត់ ជីវិត ពិត ក្នុង ខ្សែ ភាព យន្ត​ដែល នាង នឹង សំដែង ជា តូ ស្រី នៅ ក្នុង ខ្សែ ភាព យន្ត ដែល មាន ចំណង ជើង ថា​ (Snow White) ដែល ជា រឿង និទាន មួយ​​​​ និយាយ អំពី ប្រទេស នៅ ក្នុង សហភាព អឺរ៉ុប​និង មាន ប្រភព ចេញ មក ពី ប្រទេស អាល្លឺម៉ង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។