តារា​ចំរៀង​សញ្ជាតិ​អាមេរិក​គឺនាង​សេលេនា​ម៉ារី​ហ្គូមិស ​(Selena ​Marie​ Gomez) បាន​ឈរ​នៅ​លើ​ឆាក​យ៉ាង​សុវត្ថិភាព​ដោយ​បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ នៅ​លើ​ឆាក​ ក្នុង​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មះ​ថា ​(The ​Tonight ​Show!) ​ថែម​ទាំង​បាន​ចៀង​នូវ​ចំរៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ “Love You Like A Love Song”។​​

ចំណែក ​តារា​ចំរៀង​វ័យ​ក្មេង​ម្ចាស់​បទ​ “U ​smile” ​គឺលោក​​ចាស្ទីន​បាប៊ឺ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ​ និង​ថែម​ទាំង​ជួយ​លើក​ទឹក​ចិត្ត​ ដល់​រូបនាង​ នៅ​ក្នុង​ការ​សំ​ដែង​របស់​នាង​ ដោយ​បាន​បង្រៀន​ ក្បាច់​រាំ​ជា​ច្រើន​ក្បាច់​ក្នុង​ការ​សំដែង​លើក​នេះ។​

គួររំលឹងផងដែរថា​ការ​ឡើង​សំដែង​របស់​នាង​នៅ​លើ​ឆាក​ក្នុង​កម្ម​វិធី​ (The ​Tonight ​Show!) នេះ​គឺជា​លើក​ទីពីរ​ហើយ​ដោយ​កាល​ពី​លើក​មុន​រូប​នាង​បាន​មក​សំដែង​រួច​មួយ​ដង​ហើយ​គឺ​កាល​ពី​ថ្ងៃ​ទី​១០​ខែមិថុនា​ដែល​រូប​នាង​ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ភ្លាមៗដោយ​សារ​ជំងឺ​កាំង​បេះដូង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។