តារា​ហូលីវូឌ​សញ្ជាតិអាមេរិក​​​គឺលោក​ ថូម៉ាស​ គ្រូស​ ម៉ាផូឌឺ​ ៤ ​(​Thomas Cruise Mapother IV) បាន​ទទួល​រង្វាន់​ចំនួន​បី​លើកដោយ សាររូប​លោក​បាន​សាង​ស្នា​ដៃ​ជា​ច្រើន​នៅ​ ក្នុង​ខ្សែ​ភាព​យន្ត ​ដែល​តែង​តែ​មាន​ភាព​ល្បី​ល្បាញ ​ប្រចាំ​ឆ្នាំ​និមួយៗ ​ជា​ហេតុ​ធ្វើ​អោយ​លោក​បាន​ទទួល​រង្វាន់​បីៗ​ ផេ្សងគ្នា។

​រង្វាន់ទាំងបីនោះ​គឺ​ការ​តែង​តាំង​ជា ​(Academy ​Awards) ចំនួន​បី​លើក​និង​ទទួល​រង្វាន់​ពី ​(Golden ​Globe ​Awards) ​ចំនួន​បី​លើក​ទៀត​ក្រៅ​ពី នេះ ​រូប​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ក្លាហាន​ទាំង ​ក្នុង​ខ្សែ​ភាព​យន្ត​ និង​ក្រៅ​ខ្សែ​ភាពយន្ត។

​ចំពោះ​ខ្សែភាព​យន្ត ​ដែល​មាន​ភាព​ល្បី​ល្បាញ​ ដែល​រូប​លោក​បាន​សាង​​កេរ្តិ៍​នោះ ​មាន​ដូច​ជា៖​ ឆ្នាំ១៩៨៣​​ក្នុងរឿង ​(The ​outsiders), ​១៩៨៦​ក្នុង​រឿង ​(Top ​Gun), អំឡុង​ឆ្នាំ​១៩៩០​ដល់​២០០០ ​(Mission: ​Impossible), ​២០០១​ក្នុងរឿង​​ (Vanilla Sky), ២០០២ ​(Minority Report), ​២០០៣ ​(The Last​ Samurai),​ ២០០៤​ (Collateral), ​២០០៥ (War ​of the ​Worlds), ​ក្នុង​ឆ្នាំ​២០១០​លោក​សំរេច​បាន​ស្នា​ដៃ​មួយ​ទៀត​ ក្នុង​រឿង​ (Knight and Day) ក្រៅ​ពី​នេះ​រូប​លោក​បាន​សាង​ស្នា​ដៃ​យ៉ាង​ច្រើន​ទៀត៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។