តារា​ចំរៀង​សញ្ជាតិ​អាមេរិក គឺនាង​ ដេមេត្រា​ ដេវូនី​ ដេមី​ លូវ៉ាតូ​ (Demetria Devonne “Demi” Lovato)​ បាន​សារ​ភាព​ថា​ នៅគ្រា​មួយ​កាល​ខ្លួន បានអាយុ​១៣​ឆ្នាំ ​រូប​នាង​ធ្លាប់​បាន​ លួច​ឡាន​មួយ​គ្រឿង ​ដើម្បី​យក​ទៅ​ដឹក​មិត្ត​ភ័ក្រ្ក​ នៅ​ឯ​សាលា​យក​មក​ផ្ទះ ដោយ​ពេលមក​ដល់​ផ្ទះវិញ​ ឳពុក​ម្តាយ​នាង​គំរាម​យក​នាង​ទៅ​អោយ​ប៉ូលិស។

អ្នកចំរៀងរូបនេះ​គឺនាង​មាន​ការ​ងារ​ផ្សេងៗ​ទៀត​ ដូច​ជា​ ធ្វើ​ជា​អ្នក​ចំរៀង​​, ជា​អ្នក​និពន្ត​បទ​ចំរៀង​,ជា​អ្នកតន្រ្តីការិនី,​ និង​ជា​អ្នក​បង្ហាញ​ម៉ូត​ផងដែរ​​​ក្រៅ​ពី​នោះ​ នាង​ធ្លាប់​ធ្វើ​ជា​តា​រា​ភាព​យន្ត​​​ដូច​ជា​ក្នុង​រឿង​ (Camp​ Rock) ​និង​នៅ​ក្នុង​ឆ្នាំ​២០០៩ ​រូប​នាង​បាន​សំដែង​ក្នុង​រឿង​ (Princess ​Protection Program) ​ជាដើម។​

ក្រៅ​ពី​ទទួល​បាន​ភាព​ល្បី​ល្បាញ់​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រូប​នាង​ធ្លាប់​បាន​ចេញ​អាល្បុម​បទ​ចំរៀង​លើក​ដំបូង​​របស់​នាង​គឺ​ក្នុង​ឆ្នាំ២០០៨​ដែល​មាន​ឈ្មោះ​ថា​(Don’t ​Forget) ដែល​អាល្បុម​មួយ​នេះ​បាន​ធ្វើ​អោយ​នាង​បាន​លក់​ដាច់​ដល់​ទៅ​៨៩,០០០​ថតចំលង​ នៅ​ក្នុង​សប្តាហ៍​ទី​មួយ​​ និង​ក្រោយ​មក​ទៀត​​រូប​នាង​បាន​ចេញ​អាល្បុម​ជា​លើក​ទី​ពីរ​ នៅ​ឆ្នាំ​២០០៩​ ដែល​ធ្វើ​អោយ​​នាង​លក់​បាន ​១០៨,០០០​ថតចំលង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។