តារាចំរៀង​សញ្ជាតិ អាមេរិកម្នាក់ គឺនាង​​ ចូនីហ្វ័រ​ ចូណា ​អានីស្តុន​ (Jennifer​ Joanna ​Aniston) ​បាន​ឈរ​សំរក់​ទឹក​ភ្នែកនៅពេលបានស្តាប់ ការលំបាក់របស់ស្ត្រី នៅពេលដែល​តារារូបនេះ​ បាន​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ស្ត្រី​ ដែល​មាន​បញ្ហា​ផ្នែក​សុដន​។​ ហើយ​នៅ​ពេល​បាន​ស្តាប់​ឮ​ ការ​រៀប​រាប់​ ពី​ការ​លំបាក​ចំពោះ​ស្ត្រី​ ដែល​មាន​ជំងឺ ​ដោយ​សួរ​រក​ជំនួយ​ទាំង​ខ្លួន​ គ្មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ ផ្នែក​សង្រ្គោះ​ជំងឺ​នោះ។

តា​រា​ស្រី​រូប​នេះ​ ស្ទើរ​តែ​កាន់​អ្វី​មិន​ជាប់​ នៅ​ពេល​ ដែល​គិលានុបដ្ឋាយិកា​ម្នាក់​ឈ្មោះ​ថា ​(Ami Bhavsar)​ បាន​និយាយ​រៀប​រាប់​នូវ​ទុក្ខ​វេទនា ​ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ដែល​ជា​ជំងឺ​មួយ​ស្ត្រី​ភាគ​ច្រើន​ បាន​ជួប​ប្រទះ​ និង​មាន​ការ​ឈឺចាប់​​ជា​ទីបំផុត។​

គួរបញ្ជាក់ផងដែរថា​ តារា ចូនីហ្វ័រ​ ចូណា​ អានីស្តុន​ (Jennifer​ Joanna ​Aniston)​ នាង​មាន​តួ​នាទី​ជា​ច្រើន​ទៀត​ដូច​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​រឿង,​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ និងរូបនាង​ ធ្លាប់ទទួល​រង្វាន់​ជា​ច្រើន​រូម​មាន ​(Emmy ​Award, ​Golden ​Globe ​Award, ​និង​Screen ​Actors​ Guild​ Award) ជាដើម៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។