នៅទីបំផុតសិស្សផ្ទេរសាលាពី អាមេរិក​ ទៅ​សិក្សា​ នៅ​ប្រទេស​ អ៊ីតាលី ​(Italy) គឺនាង ​អាមេនដា ​ណុកស៍​ (Amanda Knox) ត្រូវ​បាន​ជាប់​ឃុំ​ឃាំង ​រយៈ​ពេល​ ៤​ឆ្នាំ ទាំង​អយុត្តិ​ធម៌​ បន្ទាប់​ពី​មិត្ត​រួម​ថ្នាក់​ របស់​នាង​មួយ​រូប​ បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុងអំពើ​ឃាត​កម្ម​មួយ​យ៉ាង​សាហាវ​ឃោឃៅ។

មិត្ត​រួម​ថ្នាក់​របស់​នាង​នោះ​ គឺ​មាន​ឈ្មោះ​ថា​(Meredith ​Kercher) ដែល​ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត កាលពីថ្ងៃទី១​ខែវិច្ឆិកា​ ឆ្នាំ​២០០៧​កន្លង​ទៅ​​នៅ​ពេល​នាង​មាន​អាយុ​បាន​២១​ឆ្នាំ​ ដែល​រូប​នាង​ជា​សិស្ស​សាលា​ដូរ​ពី​ (Couldsdon)​ ក្រុង​ឡុង​ដុន ​ដោយ​នាង​បាន​ស្នាក់​នៅ​ជា​មួយ​ នឹង​សិស្ស​សា​លា​បី​នាក់​ផ្សេងទៀត។​

នៅ​ក្នុង​អំពើ​ឃាត​កម្ម​នោះ​ (Meredith ​Kercher)​ ត្រូវ​បាន​គេ​ចាប់​រំលោភ​និង​ចាក់​ជា​ច្រើន​កំាបិត​​​ហើយ​ទ្រព្យ​សម្បត្តិ​របស់​នាង​ត្រូវ​បាន​បាត់​បង់​អស់​​ចំណែក​នាង ​អាមេនដា ​ណុកស៍​ (Amanda Knox)​ ត្រូវ​បាន​ប៉ូលិស​ប្រទេស​ អ៊ីតាលី​ បាន​ធ្វើ​ការ​ដោះ​លែង​ កាលពីថ្ងៃ​ទី​ ៣​ខែ​តុលា​ម្សិល​ម៉ិញនេះ​​​​​ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ ឃើញថា​មិនមាន​ការពាក់ពាន់ ដល់រូបនាង​៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។