តារា​ចំរៀង​វ័យ​ក្មេង​ គឺលោក​​ ចាស្ទីន​ បាប៊ឺ​ (Justin Bieber) ​ដែលជា តារាចំរៀង វ័យក្មេង មួយរូប ​ដែល​កំពុង​តែ ​មាន​ភាព ​ល្បី​ល្បាញ ​នៅ​ទូ​ទាំង​ពិភព​លោក​​ ដោយ​ពេល​ថ្មីៗ​នេះ ​រូប​លោក​បាន​បង្ហើប ​អំពី​គំរោង​ របស់​លោក ​ដែល​នឹង​ជួប​ជា​មួយ​ នឹង​ភ្ញៀវ​ពិសេស​ មួយ​រូប​នៅ​ក្នុង​កម្ម​វិធី​ ដែល​មាន​ឈ្មោះថា​ (Ingenhao)។​

ចំពោះ​កម្ម​វិធី​ដែល​មាន​ឈ្មោះ​ថា​(Engenhao) គឺ​នឹង​ត្រូវប្រព្រឹត្តិ​ នៅ​ក្នុង​ទី​ក្រុង​ (Rio ​De​ Janeiro)​ របស់​ប្រទេស​​ (Brazil) ​នេះ​គឺ​ជា​ការ​បង្ហើប​មួយ​ ដែល​ធ្វើ​អោយ ​អ្នក​គ្រំា​ទ្រ​រូប​លោក​ មាន​ការ​ចាប់​អារម្មណ៍​ ហើយ​ថែម​ទាំង​បាន​ទាយ​ថា​ គឺជា ​(Selena Gomez)។​

ចំណែក​ឯ​តារា​ចំរៀង​ភេទស្រី​ វ័យ​ក្មេង​ គឺ​នាង​ សេលីណា ​ហ្គូមិស​ (Selena ​Gomez) គឺ​កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​បទ​ចំរៀង​ទោល ​របស់​នាង ​និង​កំពុង​តែ​ចេញ​ បទ​ចំរៀង​ថ្មី​នៅ​ក្នុង ​អាល្បុម​ដែល​មាន​ឈ្មោះ​ថា ​​(When​ the ​sun ​Goes ​Down)៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។