តារាស្រី​ ហូ​លី​ វូឌ​ គឺនាង ​​ដេម៉ី​ ហ្គាយ​នីស៍ ​​​ហ្គូឈឺ ​(Demi​ Guynes ​Kutcher) ​ដែល​ត្រូវ​បានគេ​ហៅ​ថា ​​(Demi Moore) ​បាន​ទៅ​ពឹង​ពាក់ ​មេធាវី​ ដើម្បីសូម​យោបល់​ នៅ​ក្នុង​ការលែងលះ​គ្នា ​ជា​មួយ​នឹង​លោក ​​អាស្តុន​​ ហ្គូឈឺ​​ (Ashton ​Kutcher) ។​

តារាស្រី ហូលី វូឌ​ នាង​ (Demi Moore) គឺជា​ តារា​ស្រី សញ្ចាតិ​ អាមេរិក ​ដែល​បាន​សាង​ស្នាង​ដៃ​ជា​ច្រើន ​នៅ​ក្នុង​វិស្ស័យ​សិល្បះ​ ដ៏​ដូច​ជា​នៅ​ក្នុង ​ពិភព​ខ្សែ​ភាព​យន្ត​៖​​ នៅក្នុងឆ្នាំ​១៩៨៥ ​រូបនាង​បាន​សាងស្នាដៃ ក្នុងខ្សែភាពយន្ត​មួយ ដែលមានឈ្មោះថា​​: (St. Elmo’s Fire), ក្នុងឆ្នាំ​១៩៩០s​ (A Few​ Good​ Men) ​និង​ (Indecent​ Proposal, ​Dsclosure) ​នៅ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់គ្នា។​

ចំណែក​លោក អាស្តុន ​​ហ្គូឈឺ​​ (Ashton ​Kutcher) វិញ​ គឺលោក​ជាតារា​ដ៏ល្បីមួយរូប ដែរ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ អ្នកផលិតខ្សែភាពយន្ត ​និងជា​តារាកំប្លែង​ និង​ជា​តារាបង្ហាញម៉ូត ​ហើយ​រូបលោក​ ក៏​ធ្លាប់​បាន​សំដែង​នៅ​ក្នុង ​ខ្សែ​ភាព​យន្ត ​របស់​ ហូលី​ វូឌ​ ជា​ច្រើន​ដូច​ជា ៖​ (Dude, ​Where’s ​My ​Car?,​ Just ​Married, ​The ​Butterfly​ Effect,​ The ​Guardian, ​និង​ What ​happens ​in ​Vegas) ​ជា​ដើម​ក្រៅ​ពី​នេះ ​រូប​លោក​បាន​បង្កើត​ ស្នា​ដៃ​ ក្នុង​ការ​ផលិត​កម្ម​វិធី​ទូរ​ទស្សន៍​ ជា​ច្រើន​ទៀត​ផងដែរ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។