វិចិត្រការិនី​​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ ម៉ានី​ កូតាក​ (Marni ​Kotak)​ បាន​កំពុង​តែ ​រៀប​ចំកម្ម​វិធី​មួយ ​ដែល​មាន​ឈ្មោះ​ថា​ (The ​Birth ​Of​ Baby ​X) ​ដែល​ជា​ កម្ម​វិធី​មួយ ​និយាយ​អំពី ​ជីវិត​ពិត​ របស់​ស្រ្តី​​ គ្រប់ៗរូប​​ ដែល​សំរាល​កូន ​ឬ​គេ​ហៅ​ថា ​ការផ្តល់​​កំណើត​នោះ ​នឹង​ត្រូវ​ដាក់​ សំដែង​ជា សាធារណៈ ​​ដែល​នឹង​ត្រូវ​សំដែង​ ដោយ​រូប​នាង​ផ្តាល់។

​វិចិត្រការិនី​នាង​ ម៉ានី ​កូតាក​ (Marni ​Kotak)​ គឺ​ជា​អ្នក​គំនូរ​មួយ​រូប​ ដែល​មាន​ចំណាប់​អារម្មណ៍​ ទៅ​លើ​គំនូរ​ របស់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ហើយនៅ​ពេល​នេះ ​រូបនាងមានគំរោង ​ដើម្បីបង្កើត​ ការ​សំដែង​មួយ​ ដែល​មាន​ឈ្មោះថា ​​(The ​Birth ​Of ​Baby ​X) ​ដែល​រូប​នាង​សង្ឃឹម​ថា ​នឹង​ធ្វើ​អោយ​សាធារណៈ​ជន​ មាន​ការ​ចាប់​អារម្មណ៍ ​ជាក់​ជា​មិន​ខាន​។

​នៅក្នុងការសំដែងនេះ​រូប​នាង​ផ្ទាល់​បាន​គិត​ថា​ ការ​សំដែង​នេះ​ គឺ​សិល្បះ​មួយ​មាន​ទំរង ថ្នាក់​ខ្ពស់​បំផុត ​​ដោយនាង​បាន​ប្រាប់ដល់​ កាសែត ​(The New York Post) រូប​នាង​បាន​ធ្វើ​ ការ​សំរេច​ចិត្ត​ធ្វើ​បែប​នេះ ​គឺ​ចង់​អោយ ​សាធារណៈ​ជន​បាន​ដឹង ​អំពី​សិល្បះ​ នៃ​ការ​សំដែង​ពិតៗ ​​ហើយ​វា​គឺ​ជា​ជីវិត​ពិត​តែម្តង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។