ទោះ​បីជា​មាន​ការ​មមា​ញឹក​ក្នុង​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ សូម​លោក​អ្នក​ប្រយ័ត្ន​កុំយក​ភេសជ្ជៈ ដែល​មាន​ជាតិ​កា​ហ្វេ​អ៊ីន ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាល់​ស្យូម ទទួល​ទាន​ជាមួយ​ថ្នាំ​ដោយ​ហេតុ​ថា​វា​អាច​គម្រាម​កំហែ​ង​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​។

ក្រុម​ភេស​ជ្ជៈ​ទាំង​នេះ​រួម​មាន​កា​ហ្វេ តែ​ទឹក​កក​ដែល​មាន​ជាតិ​កា​ហ្វេ តែ​បៃ​តង និង​ពពួក​ភេស​ជ្ជៈ​ដែល​ផ្តល់​ថាម​ពល….។ កាហ្វេ​អ៊ីន​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ រួម​ជា​មួយ​នឹង​ពពួក​ឱសថ​មាន​សារជាតិ​រំញោច ដូច្នេះ​ត្រូវ​ជៀស​ឆ្ងាយ​ពីកា​ហ្វេ ពេល​អ្នក​ប្រើថ្នាំ​ព្យា​បាល​ជំងឺ​ហឺត និង​ពពួក​ថ្នាំ​រំញោច​ផ្សេង​ទៀត​។

ក្រៅ​ពី​កាហ្វេ​នៅ​មាន​ភេស​ជ្ជៈ​មួយ​ចំនួន ដែល​លោក​អ្នក​ពុំ​ត្រូវ​ទទួល​ទាន​ជា​មួយ​ថ្នាំ ដូច​ជា​ទឹក​ផ្លែ ទទឹម​ ទឹក​ក្រូច​ថ្លុង ភេស​ជ្ជៈ​កីឡា ឬ​ទឹក​ដោះ​គោ​ជា​ដើម។ នៅ​ក្នុង​ទឹក​ដោះ​គោ ទឹក​ស​ណ្តែក ទឹក​ផ្លែ ឈើ មាន​ផ្ទុក​សារជាតិ​កាល់​ស្យូម ដែល​រារាំង​ដល់​ប្រ​សិទ្ឋភាព​នៃ​ការ​ព្យា​បាល​របស់​ថ្នាំ។ ពេល​វេលា ល្អ​បំផុត​ គឺ​ត្រូវ​រង់​ចាំ​រយៈ​ពេល​៤ឬ៥​ម៉ោង​ក្រោយ​ពិសារ​ថ្នាំ​ ទើប​អាច​ទទួល​ទាន​ភេសជ្ជៈ​សំបូរ​ជាតិ កាល់​ស្យូម​ទាំង​នេះ​បាន​៕

 


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។