ឃាតករ​សំលាប់​មិត្ត​រួម​ថ្នាក់​ឯង​ គឺ​នាង​​ អាមែន​ដា​ ណុកស៍​ (Amanda​ Knox) បន្ទាប់​ពី​បាន​ចៅ​ក្រម​ប្រទេស​​ អ៊ីតាលី​ បាន​អោយ​រួច​ផុត ​ពី​គុក​នៅ​ប្រទេស​ អ៊ីតាលី​​ កាលពីពេល​ថ្មីៗ​ ​បន្ទាប់​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ ក្នុង​អំពើ​ឃាត​កម្ម​មួយ​ លើ​រូប​នាង ​(Meredith​ Kercher) ​តាំង​ពី​ឆ្នាំ​ ២០០៧​​មក​ម្ល៉េះ។​​

នាង​អាមែនដា​​ណុកស៍ ​(Amanda​ Knox) ​ត្រូវ​បាន​លេង​ឭ​អំពីការ​ចាប់​រំលោភ​ ដោយ​ឆ្មំា​គុក ជា​ច្រើន​នាក់ ​​នៅ​​ប្រទេស​ អ៊ីតាលី ​បន្ទាប់​ពី​រូប​នាង​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ផ្ទុក​មេរោគអេដស៍ ​​ហើយ​រូប​នាង​បាន​និយាយ ​អង្វរ​ដល់​អ្នក​សារ​ព័ត៌មាន​ថា​ សូម​ទុក​រឿង​នេះ​មួយ​ឡែក​ចុះ​ ព្រោះ​នាង​មិន​ចង់​ស្លាប់​ទេ។​

គួរ​រំលឹក​ផង​ដែរ​ថា ​រូប​នាង​ គឺជា​សិស្ស​ផ្ទេរ​កម្ម​សិក្សា​ ពី​ប្រទេសអង់​គ្លេស ​ទៅ​រៀន​នៅ​ប្រទេស ​អ៊ីតាលី ​ជា​មួយ​នឹង​មិត្ត​រួម​ថ្នាក់ ​របស់​នាង​គឺ ​(Meredith​ Kercher)​ ដែល​អ្នក​ទាំង​ពីរ ​បាន​រស់​នៅ​ ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ជា​មួយ ​នឹង​មិត្ត​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​ជា​ហេតុ​មានការ​ពាក់​ព័ន្ធ​ជា​មួយ​ នឹង​អំពើ​ឃាត​កម្ម​នេះ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។