តារា​ដ៏​ល្បី​ល្បាញ​ខាង​ក្បាច់គុណ​របស់​កូរ៉េ​ខាង​ត្បូង​គឺលោក​​ ជុង​ ជី​ហ៊ុន​(Jung Ji-Hoon)​ ដែល​ត្រូវ​បាន​គេ​ហៅថា​ (Rain) ​ឥឡូវ​បាន​ចូល​បំរើ​កង​ទ័ព​រយៈ​ពេល​ ២១​ខែ​ដើម្បី​ជា​គំរូ​ដល់​យុវ​វ័យ​ទាំង​អស់​របស់​ប្រជាជន​ទូទាំង​ប្រទេស ​កូរ៉េ​ខាង​ត្បូង។

តារាវ័យ ​២៩ឆ្នាំ​បានធ្វើខ្លួនអោយចាកឆ្ងាយមួយរយៈ ពី​វិស្ស័យ​សិល្បៈ​ និងដូតន្រ្តី​ក៏ដូចជា​តារា​​ភាព​យន្តបានបង្ហាញខ្លួន ចំពោះ​អ្នកគ្រទ្រ រូបលោក ​នៅពីមុខ​ ទីលាន​ ហាត់​កង​ទ័ព​(Uijeongbu) ​ដែល​ជា​កន្លែង​ហ្វឹក​ហាត់​កង​ទ័ព​មាន​ការ​ឧបត្ថម្ភ​ដោយ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

តារា​(Hip Hop) ​រូប​នេះ​ គឺ​មាន​អាជីព​ ជា​អ្នក​រាំ​អាជីព​,​សិល្បករ​,និង​ជា​អ្នក​គូរ​ប្លង់​ផង ​ក្រៅ​ពី​ដូរ​តន្រ្តី ​និង​ជា​អ្នក​រំា​រូប​លោក​ បាន​ទទួល​ជោគ​ជ័យ​ ក្នុង​វិស្ស័យ​ ខ្សែ​ភាព​យន្ត​ទៀត​ផង ​ដូច​ជា៖​​ ក្នុង​ឆ្នាំ​២០០៦​ (I’m ​a​ Cyborg,​ But ​That’s​ OK), ​ឆ្នាំ​២០០៨​(​Speed Racer​), ​ឆ្នាំ​២០០៩​ (Ninja ​Assassin)៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។