ក្រៅតែ​ជំងឺ​សាហាវ​មួយ​ចំនួន ដូច​ជា​ជំងឺ​ផ្តា​សាយ​បក្សី​ជំងឺ​គ្រុន​ឈាម ដែល​បាន​សម្លាប់​មនុស្ស​ អស់ ជាច្រើន​នាក់​ជារៀង​រាល់​ឆ្នាំ មក​ទល់​រយៈ​ពេល​១០ខែ​ដំបូង ឆ្នាំ​២០១៣ ជំងឺ​គ្រុន​ចាញ់​ក៏បាន​សម្លាប់ មនុស្ស​អស់​៨នាក់​ផង​ដែរ នេះ​បើយោង​តាម​តួលេខ របស់​មជ្ឈ​មណ្ឌល​ប្រយុទ្ឋ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សាស្រ្ត បាណក​សាស្រ្ត​នៃ​ក្រសួង​សុខា​ភិបាល​កម្ពុជា​។
របាយការណ៏​អោយ​ដឹ​ងថា ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ មាន​ករណី​ជំងឺ​គ្រុន​ចាញ់​កើត​មាន​៣៣ ៧៦៩ តិច​ជាង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំមុន​មាន​រហូត​ដល់ ៥៩ ៦៦៨ និង​មាន​មនុស្ស​ស្លាប់ ៣៧​នាក់។

ជំងឺ​គ្រុន​ចាញ់​ជាជំងឺ​ឆ្លង ដែល​បណ្តាល​មកពី​មូស​ដែក​គោល​ញី ដែល​មាន​មេរោគ​ប៉ារ៉ា​ស៊ីត។ អង្គ​ការ សុខ​ភាព​ពិភព​លោក​រក​ឃើញ​ថា មាន​មនុស្ស​ចំនួន​ប្រហែល​ជា ៦៦​ម៉ឺនាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ គ្រុន​ចាញ់​ក្នុង១ឆ្នាំៗ​នៅ​ទូទាំង​ពិភព​លោក​។ រដ្ឋា​ភិបាល​កម្ពុជា​ប្តេជ្ញា​ថា នឹង​លុប​បំបាត់​ការស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​២០១៥​៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។