ក្រសួង​ព័ត៌មាន​បាន​ចេញលិខិត​ជូន​ដំណឹង​ ព្រមាន​ទៅដល់​ម្ចាស់​ស្ថានីយ៏​វិទ្យុ​ ទូរ​ទស្សន៏​កាសែត​ និង​ទស្សនា​វដ្តី​ទាំង​អស់​ ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ពា​ណិជ្ជ​កម្មផលិត​ផល​អាហា​របំប៉ន​មួយ​ចំនួន​ ដូចជា​កាក​សសៃ​ Fiber ផលិត​ផល​លីជី​ ទឹកញ​ តំណក់​ទឹក​អុកស៊ី​សែន​ ស្តេច​ទឹកញ​ ទឹក​ញ​ទេព និង​ផលិត​ផល​បំប៉នសុខភាព​ដទៃ​ទៀត​។

សេចក្តី​ជូន​ដំណឹង​ដែល​ចុះហត្ថ​លេខា​ដោយ​លោក ខៀវ កាញា​រឹទ្ឋ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ អះ​អាង​ថា ការ​ព្រមាន​បឈ្ឈប់​ការ​ផ្សាយ​ដោយ​សារ​ផលិត​ផល​ទាំងអស់ខាង​លើ​នេះ ពុំទាន់​ចុះ​បញ្ជី និង​ពុំទាន់​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​គុណ​ភាព​ ប្រសិទ្ឋិ​ភាព​ សុវត្ថិភាព​ពីក្រសួង​សុខា​ភិបាល​នៅ​ឡើយ​។

ការ​ចេញ​សេចក្តី​ប្រកាស​នេះ​ ដើម្បី​កាត់​បន្ថយ​ការ​ឃោសនា​បោក​ប្រាស់​ បំភ្លើស​ហួស​ពីការ​ពិត​ ភូត​កុហក​នាំឲ្យ​ខាតបង់ប្រាក់កាស និង​បំផ្លាញ​សុខភាព​ប្រជា​ពល​រដ្ឋ​៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។